ពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវជួបព័រទុយហ្គាល់ ក្នុងកីឡដ្ឋាន Allianz Arena វេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។


ដោយលែកសម្រាប់មួយគូទៀត គឺក្រុមជម្រើសជាតិបារាំង ត្រូវជួប អេស្ប៉ាញ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន MHPArena ប្រទេសអាល្លឺម៉ង់ វេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។


ពានរង្វាន់ UEFA Nations League បង្កើតឡើងដំបូងនៅឆ្នាំ ២០១៨ ខណ:ម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិព័រទុយហ្គាល់ រីឯម្ចាស់ជើងឯកឆ្នាំចាស់ ២០២១ គឺក្រុមជម្រើសជាតិបារាំង និងឆ្នាំ ២០២៣ បានទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ៕


