កាល​ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ Duli Pengiran Muda Mahkota (DPMM ឬ Brunei DPMM) បានចុះកិច្ចព្រមព្រៀងជាមួយ FAM ដើម្បីចូលរួមជាមួយ Malaysia Super League សម្រាប់រដូវកាល 2025/2026។

នេះ​គឺ​ជាលើកទី៣ ហើយ​ដែល​ក្លិបបាល់ទាត់ ​DPMM FC ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Malaysia Super League ដោយ​កាល​លើក​ទី១ នៅ​រដូវ​កាល​ឆ្នាំ២០០៥-២៦ និង​លើកទី២ រដូវ​កាល​ឆ្នាំ២០០៧-២៨ ខណ:លើក​ទី៣នេះ រដូវ​កាល​ឆ្នាំ២០២៥-២៦។

ក្រៅពី​ទៅ​ចូល​រួម​ជា​មួយ​លីគកំពូលម៉ាឡេស៊ី ក្លិបបាល់ទាត់ ​DPMM FC ក៏​បាន​ចូល​រួម​ជាមួយ​ Singapore Premier League លីគកំពូល​របស់​សិង្ហបុរី ចំនួន ៩រដូវ​កាល​រួច​មក​ហើយ (២០០៩, ២០១២, ២០១៣, ២០១៤, ២០១៥, ២០១៦, ២០១៧, ២០១៨ និង​ចុង​ក្រោយឆ្នាំ២០១៩) នឹង​ធ្លាប់​ឈ្នះ​ជើង​ឯក​បាន ២លើកគឺ​នៅ​ឆ្នាំ២០១៥ និង​ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ DPMM FC គឺជាក្លិបដែល​គ្រប់​គ្រង់ដោយព្រះអង្គម្ចាស់ Al-Muhtadee Billah ជារាជទាយាទនៃប្រទេសប្រ៊ុយណេ និងជាក្លិបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅទីក្រុង Bandar Seri Begawan ប្រទេសប្រ៊ុយណេដារូសាឡឹម ដែល​បាន​បង្កើតឡើង​កាល​ពី​ឆ្នាំ១៩៩៤ គិត​មក​ដល់ពេល​នេះ​មាន​អាយុ ៣១ឆ្នាំហើយ៕

Share.