ត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋនៅក្នុងឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ រំពឹងថានឹងទទួលបានប្រភពទឹកថ្មីមួយទៀតសម្រាប់កសិកម្ម ពីគម្រោងស្តារប្រឡាយទឹកមួយខ្សែ ប្រវែងជិត ១,៥០០ ម៉ែត្រ ដែលនឹងចាប់ផ្តើមជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។

គម្រោងនេះត្រូវបានដោះស្រាយតាមរយៈការដាក់ដេញថ្លៃជាសាធារណៈដោយមានក្រុមហ៊ុនចំនួន ១៧ បានចូលរួមប្រកួតប្រជែង ក្រោមការឃ្លាំមើលពីកម្លាំងទីចាត់ការផែការវិនិយោគខេត្ត រដ្ឋបាលខេត្តត្បូងឃ្មុំ និងអ្នកអង្កេតការណ៍សាព័ត៌មានជាច្រើនអង្គភាពទៀត។

លទ្ធផលនៃការដេញថ្លៃជាសាធារណនេះ គឺបានទៅក្រុមហ៊ុន វេង ស៊្រុន ដែលបានដេញតម្លៃទាបជាងគេ គឺ ៥៣ លានរៀល បើប្រៀបធៀបទៅនឹងតម្លៃប៉ាន់ស្មានសរុបជិត ២៥០ លានរៀល។

ប្រឡាយដែលនឹងសាងសង់ឡើងនេះ មានបាតទទឹងប្រហែល ៨ ម៉ែត្រ ជម្រៅ ២.៥ ម៉ែត្រ ហើយត្រូវបានគេរំពឹងថានឹងអាចជួយផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពដល់ដីធ្លីកសិកម្មទាំងមូលរបស់ប្រជាពលរដ្ឋក្នុងឃុំ។ គម្រោងនេះជាការឆ្លើយតបទៅនឹងបញ្ហាខ្វះខាតទឹកសម្រាប់ដាំណាំកសិកម្ម របស់ប្រជាពលរដ្ឋនៅតំបន់នេះ។

 លោក យ៉ឹម ចិន្តា ជាប្រធានគណៈកម្មការលទ្ធកម្មឃុំបានបញ្ជាក់ថា ការជ្រើសរើសក្រុមហ៊ុនបំពេញការងារនេះ ត្រូវបានអនុវត្តយ៉ាងច្បាស់លាស់ ត្រឹមត្រូវ និងមានភាពស្មើភាពសម្រាប់អ្នកដេញថ្លៃទាំងអស់។ ក៏ប៉ុន្តែសារៈសំខាន់គឺការបង្ហាញឱ្យប្រជាពលរដ្ឋយល់ច្បាស់ថា ការអភិវឌ្ឍក្នុងសហគមន៍កំពុងមានការដំណើរការដោយប្រកាន់គោលការណ៍សន្សំសំចៃ និងតម្លាភាព។ គម្រោងនេះត្រូវបានរំពឹងថានឹងមានផលវិជ្ជមានដល់ផលិតភាពកសិកម្មនៅឆ្នាំក្រោយ និងជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារកសិករនៅក្នុងតំបន់នេះ៕

អត្ថបទ៖ អាចារ្យលាក់

Share.