ក្រុមបាល់ទះបុរសជម្រើសជាតិហ្វីលីពីន បានធ្វើដំណើរទៅបោះជំរំ​ហ្វឹកហាត់​​នៅអាមេរិក សម្រាប់ត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៃពានរង្វាន់បាល់ទះលំដាប់ពិភពលោក 2025 FIVB Men’s Volleyball World Championship ដែលហ្វីលីពីន ទទួលសិទ្ធិជាម្ចាស់ផ្ទះ។

ក្នុងដំណើរទៅបោះជំរំហ្វឹកហាត់នៅទីក្រុង New York សហរដ្ឋអាមេរិក ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន នឹងមានប្រកួតមិត្តភាពទល់នឹងក្រុម Fil-Am Nations នេះបើយោងតាមការ​ឱ្យដឹងពីគេហទំព័រ One Sports របស់ហ្វីលីន ។

ចំពោះព្រឹត្តិការណ៍ពានរង្វាន់បាល់ទះ 2025 FIVB Men’s Volleyball World Championship ដែលហ្វីលីពីន ទទួលសិទ្ធិជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មាន៣២ក្រុមចូលមកពីជុំវិញទ្វីបចូលរូម បែងចែកជា ៨ពូល ធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីន៕

Share.