កណ្តាល ៖ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ក្នុងការងារបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនបងប្អូនប្រជាពលរដ្ឋ ដែលកាន់អត្តសញ្ញាប័ណ្ណផុតសុពលភាព និងពលរដ្ឋទើបគ្រប់អាយុ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកតាកូវ ។

អធិការក្រុងបានឱ្យដឹងថា ដំណើរការថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ជាសកម្មភាពប្រចាំដែលមានគោលបំណងជួយឲ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលបានប្រសើរ និងធានាឲ្យមានអត្តសញ្ញាណផ្លូវការយ៉ាងទូលំទូលាយ ដោយក្រុមការងារបានអនុវត្តការងារយ៉ាងម៉ឺងម៉ាត់ រហ័សរហួន និងប្រកបដោយទំនួលខុសត្រូវ ដើម្បីធ្វើឱ្យសេវាដែលផ្តល់ដល់ប្រជាពលរដ្ឋបានឆាប់ និងទាន់ពេលវេលា។

លោកបន្តទៀតថា បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល សម្រាប់អ្នកកាន់អត្តសញ្ញាណប័ណ្ណផុតសុពលភាព ២០២៤-២០២៥ ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) និងពលរដ្ឋទើបគ្រប់អាយុ មានឆ្នាំកំណើត២០១០ ខែមិថុនា គិតត្រឹមថ្ងៃថត ឬចង់ស្នើសុំធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ក៏អាទៅបំពេញបែបបទស្នើសុំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកតាកូវ ដោយឥតគិតថ្លៃ៕



អត្ថបទ៖ នេន មិនា

