ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Roberto Martínez បានយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ នៅកីឡដ្ឋាន Allianz Arena។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ លើអាល្លឺម៉ង់ ជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ។
ដោយឡែកក្រុមជម្រើសជាតិបារាំង ត្រូវជួបអេស្ប៉ាញ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន MHPArena ប្រទេសអាល្លឺម៉ង់ វេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។

ពានរង្វាន់ UEFA Nations League បង្កើតឡើងដំបូងនៅឆ្នាំ ២០១៨ ខណ:ម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិព័រទុយហ្គាល់ រីឯម្ចាស់ជើងឯកឆ្នាំចាស់ ២០២១ គឺក្រុមជម្រើសជាតិបារាំង និងឆ្នាំ ២០២៣ បានទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ៕


