សិល្បៈជាតិ៖ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញនៃអាជ្ញាធរជាតិអប្សរា ចុះទៅអនុវត្តន៍ភារកិច្ចនៅប្រាសាទបាយ័ន រកឃើញរូបចម្លាក់ទេពលោកេសូរដៃបួននៅតំបន់ស្រះខាងកើតឆៀងខាងជើងប្រាសាទបាយ័ន បានធ្វើពិធីប្រគល់ និងទទួលរូបចម្លាក់បុរាណមួយអង្គរនេះនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៥។

រូបចម្លាក់ទេពលោកេសូរដៃបួន ចំនួន ១ អង្គរដែលត្រូវបានរកឃើញជាសំណង់ចម្លាក់បុរាណដែលធ្វើពីថ្មភក់ ត្រូវបានក្រុមការងារកំណាយ និងជួសជុលស្រះទឹកនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញក្នុងពេលអនុវត្តបេសកកម្មកែសំរួល។

រូបចម្លាក់នេះត្រូវបានលោក ហែម ម៉ៃ ប្រធានក្រុមការដ្ឋានកំណាយ និងជួសជុលប្រគល់ជាផ្លូវការដល់លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដើម្បីយកទៅរក្សាទុកនិងអភិរក្សនៅសារមន្ទីរអង្គរ-ព្រះនរោត្តមសីហនុ។

សូមជម្រាបថា សកម្មភាពខាងលើនេះបានបង្ហាញពីការប្តេជ្ញារបស់អាជ្ញាធរ និងអង្គភាពពាក់ពន្ធ័ ក្នុងការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ ព្រមទាំងការចូលរួមសកម្មក្នុងសកម្មភាពសង្គម សម្រាប់ផលប្រយោជន៍សាធារណៈនិងសង្គមជាតិទាំងមូលផងដែរ៕

Share.