បាងកក៖ អគ្គីភ័យបានឆាបឆេះគំនរសម្ភារៈសំណង់ដែលនៅសេសសល់នៅជាន់ទី៨ នៃអគារដែលកំពុងសាងសង់ នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ នេះ ប៉ុន្ដែភ្លើងត្រូវបានគ្រប់គ្រងបានយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥។


ប៉ូលីសបានរាយការណ៍ថា អគ្គិភ័យនេះបានកើតឡើងនៅផ្លូវ Soi Lat Phrao 8 ទៅផ្លូវ Lat Phrao ក្នុងសង្កាត់ Chatuchak ទីក្រុងបាងកកឡើយ។

ក្រុមពន្លត់អគ្គិភ័យបានមកដល់ទីតាំងកើតហេតុនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ហើយបានរកឃើញថា អគ្គិភ័យបានផ្តើមចេញពីគំនរសំរាមប្លាស្ទិក និងសម្ភារសំណង់ដែលនៅសេសសល់។ មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា គ្មានកម្មករណាម្នាក់ជាប់ ឬរងរបួសឡើយ។ មន្ត្រីក៏បានបញ្ជាក់ដែរថា អគ្គិភ័យនេះមិនបានធ្វើឱ្យខូច ឬប៉ះពាល់ដល់សំណង់អគារនោះទេ៕

