សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានប្រកាសបញ្ជីឈ្មោះក្លិបដែលមានអាជ្ញាប័ណ្ណលេងពានរង្វាន់កម្រិតទី៣ អាជីព AFC Challenge league ខណ:ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងឡើងទៅលេងពានរង្វាន់ AFC Challenge League នៅក្នុងវគ្គ Group Stage ដោយស្វ័យប្រវត្តិ។

សម្រាប់តំបន់ខាងលិច
**វគ្គចែកពូល (១២ក្រុម)
- ក្រុម Altyn Asyr របស់តួកមេនីស្ថាន
- ក្រុម Al Shabab របស់អូម៉ង់
- ២ក្រុម របស់លីបង់
- ក្រុម Al Kuwait របស់គុយវ៉ែត
- ក្រុមចាញ់វគ្គជម្រុះពានរង្វាន់ AFC Champions League Two ២ក្រុម
ក្រុមឈ្នះវគ្គជម្រុះបឋមចំនួន៥ក្រុម លេងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥៖
- ក្រុម Al Arabi (គុយវែត) ជួប ក្រុម Abu Muslim (អាហ្វហ្គានីស្ថាន)
- ក្រុម Abahani (បង់ក្លាដេស) ជួប ក្រុម Paro (ប៊ូតង់)
- ក្រុម Bashundhara (បង់ក្លាដេស) ជួប ក្រុម Hilal Al Quds (ប៉ាឡេស្ទីន)
- ក្រុម TBD (ស៊ីរី) ជួប ក្រុម Maziya (ម៉ាល់ឌីវ)
- ក្រុម TBD (ស៊ីរី) ជួប Abdysh Ata (កៀហ្ស៊ីស៊ីស្ថាន)

សម្រាប់តំបន់ខាងកើត
**វគ្គចែកពូល (៨ក្រុម)
- ក្រុម Dewa United (ឥណ្ឌូណេស៊ី)
- ក្រុមព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- ក្រុមភ្នំពេញក្រោន (កម្ពុជា)
- ក្រុមចាញ់វគ្គជម្រុះពានរង្វាន់ AFC Champions League Two ១ក្រុម
ក្រុមឈ្នះវគ្គជម្រុះបឋមចំនួន៤ក្រុមលេងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
- ក្រុម Shan United (មីយ៉ាន់ម៉ា) ជួប ក្រុម Kasuka (ប្រ៊ុយណេ)
- ក្រុម Yangon United (មីយ៉ាន់ម៉ា) ជួប ក្រុម Ezra (ឡាវ)
- ក្រុម Tainan City (តៃវ៉ាន់) ជួប ក្រុម TBD (ម៉ុងហ្គោលី)
- ក្រុម Taichung Futuro (តៃវ៉ាន់) ជួបក្រុម TBD (ម៉ុងហ្គោលី)
គួរបញ្ជាក់ថា ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អក្នុងការប្រកួត ពានរង្វាន់កម្រិតទី៣ អាជីព AFC Challenge league កាលរដូវកាលឆ្នាំ២០២៤-២៥ ដោយឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ តែទទួលបានត្រឹមជើងឯករង ក្រោយចាញ់ក្រុម Arkadag របស់តួកមេនីស្ថាន ក្នុងលទ្ធផល ២-១ ក្នុងពហុកីឡដ្ឋានជាតិមរតតេជោ កាលពីរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥៕


