ក្រុមជម្រើសជាតិតាជីគីស្ថាន បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ ក្នុងថ្ងៃ FIFA Days ដោយលទ្ធផល ២-១ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។


ក្នុងការប្រកួតក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាជាង ១ម៉ឺន ៣ពាននាក់ នៅវគ្គទី១ ក្រុមទាំងបញ្ចប់ទៅដោយលទ្ធផល ០-០។ លុះដល់វគ្គទី២ ក្រុមជម្រើសជាតិតាជីគីស្ថាន បានបើកការនាំមុខកម្ពុជា ២គ្រាប់ ខណ:នៅនាទីទី៧១ ក្រុមជម្រើសជាតិកម្ពុជា បានស៊ុតបញ្ជូទីបាន ១គ្រាប់វិញដោយកីឡាករ មិន រតន:។


សូមរំលឹកដែរថា សម្រាប់ជំនួបមិត្តភាពអន្តរជាតិ រវាងក្រុមទាំង២ ខាងលើនេះ គឺជាត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន ក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup 2027 ជាមួយជម្រើសជាតិ ហ្វីលីពីន។
គួរបញ្ជាក់ថា រំលង់បាន ២០ថ្ងៃ នៅក្នុងខែមិថុនា ដដែរនេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតមិត្តភាពក្នុងដីដំបូងបំផុតរបស់បួកគេ ជាមួយក្រុមជម្រើសជាតិហ្គាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕

