ភ្នំពេញ. កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យអ្នកកាសែត ហង្ស សំណាង និងបក្ខពួក២នាក់ នៅក្រៅឃុំ ក្រោយពីជាប់ពន្ធនាគារបាន២ថ្ងៃ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានចេញដីកាឃុំខ្លួនជនត្រូវចោទ១.ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ កុញ វាសនា ហៅ ស្នា ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ និង៣.ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ ពីបទ
១.ធ្វើឲ្យខូចទឹកចិត្តកងទ័ព
២.ញុះញង់ឱ្យមានការរើសអើង
៣.ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា៤៧២, ៤៩៤, ៤៩៦ និង៦១៦ នៃក្រមព្រហ្មទណ្ឌ ។



សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃ៣០ខែឧសភា ឆ្នាំ២០២៥បានឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធផលិតវីដេអូន ក្លែងឯកសណ្ឋានកងទ័ព និង ធ្វើអោយកងទ័ពបាក់ទឹកចិត្ត ក្នុងនោះមានឈ្មោះ ៖
១- ឈ្មោះ ហង្ស សំណាង អ្នកកាសែត
២- ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
៣- ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ។ អ្នកទាំងពីរនាក់នេះមិនមែនជាកងទ័ពឬជាអតីតយុទ្ធទេ ។




សមត្ថកិច្ចស្រុកកំពង់រោទ៍ នៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏បានបញ្ជូនអ្នកទាំង ៣នាក់នេះ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមច្បាប់ ៕
