កីឡាករ ៧នាក់ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្នុងចំណោមក្នុងចំណោមបាល់ពិន័យ១១ម៉ែត្រ ៣៤លើ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) ក្រោយបញ្ចប់រដូវកាល ឆ្នាំ២០២៤-២៥។
កីឡាករ ៧នាក់ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច រួមមាន៖
កីឡាករ TAKASHI ODAWARA របស់ព្រះខ័នរាជស្វាយរៀង ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្នុងជំនួបប៉ះឡាយហ្វ ខេត្តព្រះសីហនុ នៅជើងទី២

កីឡាករ ចាន់ វិបុលដេវីត របស់ក្រសួងមហាផ្ទៃ ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្នុងជំនួបប៉ះព្រះខ័នរាជស្វាយរៀង នៅជើងទី២

កីឡាករ Minagawa Yusuke របស់ណាហ្គាវើលដ៍ ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្នុងជំនួបប៉ះអង្គរថាយហ្កឺរ ប្រកួត Top6 ជើងទី១

កីឡាករ COULIBALY ABDEL KADER របស់ ISI ដង្កោសែនជ័យ ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្នុងជំនួបប៉ះភ្នំពេញក្រោន នៅជើងទី២

កីឡាករ KINOSHITA REIYA របស់ Tiffy Army ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្នុងជំនួបប៉ះឡាយហ្វ ខេត្តព្រះសីហនុ ប្រកួត៥ក្រុមខាងក្រោម ជើងទី២

កីឡាករ SOUZA RAMON របស់វិសាចា ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្នុងជំនួបប៉ះណាហ្គាវើលដ៍ ប្រកួត Top6 ជើងទី២

កីឡាករ ANDRES NIETO របស់ភ្នំពេញ ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្នុងជំនួបប៉ះអង្គរថាយហ្គឺរ ប្រកួត Top6 ជើងទី២៕


