យោងតាមការចេញផ្សាយដោយសារព័ត៌មាន EJAN បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំ និងពិភ្សាស្ដីពីវិធានការទប់ស្កាត់បញ្ហាព្រំដែនថៃ-កម្ពុជា នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោកស្រី ផែថងថាន ស៊ីនណាវាត្រ នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ថា ចំពោះវិធានការសម្របសម្រួលនានា ការចរចាទ្វេរភាគីរវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរប្រទេស កាលពីម្សិលមិញគឺមានសញ្ញាវិជ្ជមានច្រើន។

ដូចគ្នានេះដែរ កងទ័ពថៃបានចេញមកបញ្ជាក់ថា ត្រៀមខ្លួនជាស្រេចគ្រប់ស្ថានភាព ប្រសិនបើមានការប៉ះទង្គិច ឬត្រូវប្រយុទ្ធគ្នានៅតំបន់ព្រំដែននោះ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មានថា ភាគីកងទ័ព អាចធ្វើការសម្រេចចិត្តភ្លាមៗនៅនឹងកន្លែងឬនៅទីតាំងតែម្ដង។ ទោះជាផ្ដល់ការសម្រេចចិត្តឱ្យកងទ័ព តែនាយករដ្ឋមន្ត្រីថៃរូបនេះ នៅតែទទូចមិនចង់ឱ្យមានការប៉ះទង្គិចគ្នានោះទេ ដោយលោកស្រីស្នើឱ្យគ្រប់ភាគី ត្រូវប្រើប្រាស់មធ្យោបាយដោះស្រាយតាមសន្តិវិធី តាមដែលអាចធ្វើទៅបាន៕

Share.