កំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងស្នងការខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង តាមចាប់ឃាត់ខ្លួន ក្រោយពីបង្ហោះម៉ូតូបង្អួតគ្នាលេង ផ្អើលអស់អ្នកភូមិ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ក្នុងភូមិ ទន្លេកន្ទិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណែកបក្ខពួកបានគេចខ្លួនបាត់អស់។

តាមសមត្ថកិច្ចបានឱ្យឱ្យដឹងថា យុវជនដែលឃាត់ខ្លួនបានម្នាក់យកទៅអប់រំ មានឈ្មោះ សុីម វិចិត្រ ភេទប្រុស អា យុ ១៦ឆ្នាំ រស់នៅភូមិត្រគៀត ឃុំត្រពាំងគង ស្រុកសំរោ ងទង ខេត្តកំពង់ស្ពឺ សមត្ថកិច្ចដកហូត ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1X-1103។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីពលរដ្ឋរាយការណ៍ មានក្មេងទំនើកមួយក្រុម ម៉ូតូ២គ្រឿង នាំគ្នាបង្ហោះម៉ូតូលេងក្នុងភូមិ បង្កភ័យខ្លាច ទើបកម្លាំងចុះទៅ ក្រុមក្មេងទាំងនោះរត់គេច កម្លាំងតាមឃាត់បានម្នាក់ ដកហូតបានម៉ូតូមួយគ្រឿង ចំណែកបក្ខពួករត់គេចខ្លួនបាត់។

ក្មេងទំនើងក្រោយឃាត់បាន សមត្ថកិច្ចនាំយកធ្វើការអប់រំ កាត់ កោរសក់ និងហៅឪពុកម្តាយទៅធានាយកទៅអប់រំបន្ត រីឯម៉ូតូ សមត្ថកិច្ចរក្សាទុក៩០ថ្ងៃជាបណ្តោះអាសន្ន នៅស្នងការខេត្ត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.