កំពង់ស្ពឺ ៖ រថយន្ត LANDCRUISER មួយគ្រឿង ខណៈដែលកំពុងបើកបរលើផ្លូវល្បឿនលឿន ផ្ទយះកង់ក្រោយខាងស្តាំ រេចង្កូតបុករនាំងដែក ក្រឡាប់ រងរបួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចK66+900 ក្នុងទិសដៅទៅភ្នំពេញ ស្ថិតនៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ ម៉ាក LANDCRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BG-7755 អ្នកបើកបរដោយឈ្មោះ XU PINGJIAN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ ED2608494 ស្នាក់នៅខេត្តព្រះសីហនុ រួមដំណើរដោយជនជាតិចិន ប្រុសស្រី ចំនួន២នាក់ទៀត ឈ្មោះ NIU AIQING (ស្រី) និងឈ្មោះ XIANG CHUN (ប្រុស) ។

មុនកើតហេតុ រថយន្តបើកបរលើផ្លូវល្បឿនលឿនពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) លុះមកដល់ចំណុចខាងលើ រថយន្តផ្ទុះកង់ក្រោយខាងស្តាំ ធ្វើឱ្យរេទាញចង្កូតទៅបុករនាំងដែក ខ្ទាតក្រឡាប់ចេញពីផ្លូវ បណ្តាលឱ្យរបួសធ្ងន់អ្នកបើកបរ ឈ្មោះ XU PINGJIAN ចំណែកអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំណែករថយន្ត ស្ទូចយកទៅរក្សាទុកនៅអធិកាេដ្ឋានស្រុកភ្នំស្រួច រងចាំដោះស្រាយពេលក្រោយ ៕

Share.