ពានរង្វាន់បាល់ទាត់នារី ASEAN U19 Girls’ Championship 2025 ​នឹង​ចាប់​ផ្ដើមប្រកួតនៅ​ថ្ងៃទី៩ មិថុនានេះ ដោយ​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា បើកឆាក​ជួប ម៉ាឡេស៊ី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីលាន Dat Duc Stadium ប្រទេសវៀតណាម ម៉ោង ៣:០០រសៀល។

សម្រាប់ក្រុម U19 នារីកម្ពុជា គឺស្ថិតនៅពូល B ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ខណៈប្រកួតដំបូងរបស់នារីកម្ពុជា ត្រូវប៉ះ ក្រុមម៉ាឡេស៊ី នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

លោកស្រី ឈឺន នីផា ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ដើម្បីដឹកនាំប្រកួតក្នុងពានរង្វាន់ ASEAN U19 Girls’ Championship 2025 របស់ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៩ឆ្នាំ។

ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ថៃ បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់បាល់ទាត់នារី ASEAN U19 Girls’ Championship ក្រោយឈ្នះវៀតណាម ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៥ កក្កដា នៅកីឡដ្ឋាន Gelora Sriwijaya៕

Share.