ភ្នំពេញ៖ ក្រសួងការពារជាតិបានឃើញថា ក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតពីមូលដ្ឋានបណ្តាញសង្គមមួយចំនួន និងសារព័ត៌មានខាងក្រៅប្រទេស ដែលអាចបណ្តាលឱ្យមានការយល់ច្រឡំ និងបង្កអារម្មណ៍ប្រឆាំងផ្នែកជាតិសាសន៍។ ស្ថានភាពនេះ អាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងសង្គម។



ក្នុងន័យនេះ ក្រសួងសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ហើយអាចទុកចិត្តបាន។ ដូចជាព័ត៌មានពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ គឺជាប្រភពសំខាន់ដែលគួរឱ្យជឿទុកចិត្ត។






ជាមួយគ្នា ក្រសួងបានស្នើរបងប្អូនប្រជាពលរដ្ឋឱ្យផ្ទៀងផ្ទាត់ព័ត៌មានបានច្បាស់លាស់ ចៀសវាងការចែករំលែកព័ត៌មានមិនបានត្រឹមត្រូវ ព្រោះអាចបង្កផលអាក្រក់ដល់សង្គមជាតិ៕

