ពានរង្វាន់បាល់ទះផ្នែកនារីជើងឯកកម្រិតទ្វីប AVC Women’s Volleyball Nations Cup ឆ្នាំ២០២៥ ដែលប្រទេសវៀតណាម ទទួលសិទ្ធិជាម្ចាស់ផ្ទះ កំពុងចាប់ផ្កើមប្រកួតហើយ នៅទីក្រុងហាណូយ ខណៈម្ចាស់ផ្ទះវៀតណាម ឈ្នះក្រុមបាល់ទះហុងកុង ថ្ងៃបើកឆាក ដោយលទ្ធផល ៣-០ ។

កម្មវិធីប្រកួតថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ៖
ពូល (A)
- អូស្រ្តាលី ប៉ះ ឥណ្ឌា
- ចិនតៃប៉ិ ប៉ះ ចិនហុងកុង
ពូល (B)
- កាហ្សាក់ស្ថាន ប៉ះ ឥណ្ឌូណេស៊ី
- ហ្វីលីពីន ប៉ះ អ៉ីរ៉ង់
- ម៉ុងហ្គោលី ប៉ះ នូវែលសេឡង់
តារាងចំណាត់ថ្នាក់ ពូល A

តារាងចំណាត់ថ្នាក់ ពូល B

ពានរង្វាន់បាល់ទះកម្រិតទ្វីបផ្នែកនារី AVC Women’s Volleyball Nations Cup ឆ្នាំ២០២៥ បានចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី៧ គ្រោងនឹងចញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ មាន១១ក្រុមចូលរួម បែកចែកជា២ពូល ខណៈពូល A មាន៥ក្រុម និងពូល B មានចំនួន ៦ក្រុម។
ពានរង្វាន់ AVC Women’s Volleyball Nations Cup បង្កើតឡើងនៅឆ្នាំ២០១៨ ដោយកាលនោះត្រូវបានរំសាយចោល ខណៈឆ្នាំ២០២០ ក៏ត្រូវបានរំសាយចោលដោយសារជំងឺកូវីត (Covid 19) ឆ្នាំ២០២២ ម្ចាស់ជើងឯកបានលើក្រុមនារីហុងកុង ឆ្នាំ២០២៣ និង២០២៤ ម្ចាស់ជើងឯកបានលើក្រុមបាល់ទះនារីវៀតណាម ៕

