បាត់ដំបង÷ ស្នងការខេត្តបាត់ដំបងបានចុះត្រួតពិនិត្យ និងពង្រឹងការងារនគរបាលវរ:ការពារព្រំដែនគោកក្នុងភូមិសាស្រ្តទទួលខុសត្រូវ។ ការចុះពង្រឹងកងកម្លាំងនគរបាលការពារព្រំដែននេះធ្វើនៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ នាទីបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ និង៨១៩។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានលើកឡើងថា÷ ដំណើរការសាកសួរសុខទុក្ខខាងលើនេះដែរគឺដើម្បីក្តាប់នូវបញ្ហាប្រឈម ឬសំណើសំណូមពរក្នុងការអនុវត្តការងារបញ្ជាដឹកនាំអង្គភាពប្រចាំថ្ងៃ ក៏ដូចជាសភាពការណ៍រួមនៅតាមខ្សែបន្ទាត់ព្រំដែនធានានូវសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងផ្សព្វផ្សាយនូវអនុសាសន៍ដឹកនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំទៅដល់គ្រប់កងកម្លាំងនគរបាលដែលកំពុងឈរជេីងក្នុងភូមិសាស្រ្តទទួលខុសត្រូវ៕



អត្ថបទ÷ ដំបងក្រញូង

