បន្ទាយមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងច្រកទ្វារតំបន់ព្រំដែនចំនួន២កន្លែងក្នុងខេត្តបន្ទាយមានជ័យត្រូវបានបើកដំណើរការ តែកាត់បន្ថយពេលវេលាចេញ.ចូលនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ខេត្តបន្ទាយមានជ័យ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានថ្នាក់ដឹកនាំកម្ពុជាបានណែនាំអោយសម្រួលពេលវេលាចេញ.ចូលបើកច្រកទ្វារព្រំដែននៅម៉ោង៩.០០នាទីព្រឹក បិទទ្វារព្រំដែននៅម៉ោង១៦.០០នាទី ដោយឡែកភាគីថៃត្រូវបានបើកទ្វារព្រំដែនម៉ោង៨.០០នាទីព្រឹក បិទច្រកទ្វារព្រំដែនម៉ោង១៦.០០នាទីល្ងាច ក្រោយភាគីថៃបានបិទច្រកទ្វារខ្លងលឹកដោយឯកតោភាគីនៅម៉ោង៤ល្ងាចកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥បណ្តាលប្រជាពលរដ្ឋខ្មែរជាប់គាំងក្នុងទឹកដីថៃរាប់ពាន់នាក់ត្រូវបានភាគីកម្ពុជាសម្រេចបិទច្រកទ្វារនៅម៉ោង៥ល្ងាចទើបភាគគីថៃសម្រេចបើកចេញចូលដល់ម៉ោង២០.០០នាទីយប់។

លោក វួច អូន ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិស្ទឹងបត់បានបញ្ជាក់ថា៖ ច្រកទ្វារអន្តរជាតិស្ទឹងបត់ត្រូវបានភាគីថៃបិតច្រកទ្វារព្រំដែនខាងថៃនៅម៉ោង៤ល្ងាចដោយឯកតោភាគីដោយមិនបានជូនដំណឹងកម្ពុជាហើយពេលនេះថ្នាក់ដឹកនាំកម្ពុជាសម្រេចកែសម្រួលបើកច្រកនៅម៉ោង៩.០០នាទីព្រឹកបិទម៉ោង១៦.០០នាទីល្ងាច ខាងភាគីថៃបើកម៉ោង៨ព្រឹកបិទម៉ោង៤ល្ងាចពេលនេះដំណើរជាធម្មតារថយន្តថៃចេញ.ចូលដឹកទំនិញចូលមកកម្ពុជា១ថ្ងៃមិនតិចជា២០០គ្រឿង។លោក ស៊ីង សេងហ៊ឹង ប្រធានស្នាក់ការត្រួតពិនិត្យច្រកតំបន់ព្រំដែនបឹងត្រកួន និងលោក ស សំណាង ប្រធានស្នាក់ការត្រួតពិនិត្យច្រកតំបន់ព្រំដែនម៉ាឡៃបានប្រាប់ដូចគ្នាថា៖ ច្រកតំបន់ព្រំដែនបឹងត្រកួនស្ថិតស្រុកថ្មពួកឈមស្រុកតាប្រាយ៉ាប្រទេសថៃត្រូវបានភាគីថៃបិទដោយឯកតោភាគីនៅម៉ោង១៣.១០នាទីកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ និងច្រកតំបន់ព្រំដែនម៉ាឡៃស្ថិតស្រុកម៉ាឡៃឈមស្រុកអារញ្ញប្រថេតប្រទេសថៃត្រូវបានភាគីថៃបិទឯកតោភាគីនៅម៉ោង១៥.៣០នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។

ជាក់ស្តែងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនត្រូវបានភាគីកម្ពុជា.ថៃបើកដំណើរការធម្មតាឡើងវិញតែកែសម្រួលពេលវេលាការចេញ.ចូលដោយកម្ពុជាបើកចេញ.ចូលនៅម៉ោង៩.០០នាទីព្រឹក បិទម៉ោង១២ថ្ងៃត្រង់ និងភាគីថៃបើកចេញ.ចូលម៉ោង៨.០០នាទីព្រឹក បិទម៉ោង១២.០០នាទីថ្ងៃត្រង់ដូចគ្នាតែច្រករបៀងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដែលមានប្រវែង១៥៣គីឡូម៉ែត្រត្រូវបានភាគីថៃបិតទាំងស្រុង៕


អត្ថបទ៖ ប៉ាយប៉ែត

