ត្បូងឃ្មុំ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣ ខ្នង បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក វរៈសេនីឯក ឡាយ ឧត្តម ស្នងការរងអ្នកនាំពាក្យនៃស្នងការខេត្តបានឲ្យដឹងថា ករណីឆេះខាងលេីកនេះ បណ្តាលឲ្យឆេះផ្ទះ.ទី១ម្ចាស់ផ្ទះឈ្មោះ ស្ល៉េះ សានី ភេទប្រុស អាយុ៤១ឆ្នាំផ្ទះទំហំ ៧ម៉ែត្រx១០ ម៉ែត្រ ទ្រព្យសម្បត្តិខូចខាត ម៉ូតូឆ្លាម៤ គ្រឿង ប្រាក់ដុល្លាជិត ១ មុឺនដុល្លាសហរដ្ឋអាមេរិក ។ .ម្ចាស់ផ្ទះទី ២.ឈ្មោះ អាល់ អាមីន ភេទប្រុស អាយុ៤១ឆ្នាំ ផ្ទះទំហំ ៧ ម៉ែត្រ x ១០ ម៉ែត្រ ខូចខាតទ្រព្យសម្បិត្តម៉ូតូ វេវឆ្លាម ២គ្រឿង កង់អាគុយ១ និងប្រាក់ ១០ លានរៀល ។ និងផ្ទះទី ៣.ម្ចាស់ឈ្មោះ អេល អុីម ភេទប្រុស អាយុ ៤៣ ឆ្នាំ ទំហំផ្ទះ ៧ ម៉ែត្រ x ១២ ម៉ែត្រ ស្មេីនឹង ៣ ដំបូលខូចខាតទ្រព្យសម្បត្តិ ស្រូវ ២ តោន និងប្រាក់២មុឺនដុល្លាសហរដ្ឋអាមេរិក ។

លោកស្នងការរងបានឲ្យដឹងទៀតថាសមត្ថកិច្ចបន្តថា កម្លាំងបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៣ គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន ៦ សុីទែន រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលក្រុងសួង ចំនួន ២សុីទែន រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន ២សុីទែន និង រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចំនួន ២សុីទែន ៕

អត្ថបទ៖អាចារ្យលាក់

