អន្តរជាតិ ៖ អ្នកអង្គម្ចាស់ក្សត្រី សិរិវណ្ណាវ៉ារី ណារីរ៉ាត់តៈណា រ៉ាចាកាន់យ៉ា ព្រះរាជប្រទានប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់បៀវត្សរ៍យោធា និងគ្រឿងឧបភោគបរិភោគដល់ទាហាននៅតាមព្រំដែនកម្ពុជា-ថៃ។

តាមរយៈសារព័ត៌មាន Matichon នៅថ្ងៃទី ១០ មិថុនា ២០២៥ នេះ អ្នកអង្គម្ចាស់ក្សត្រី សិរិវណ្ណាវ៉ារី ណារីរ៉ាត់តៈណា រ៉ាចាកាន់យ៉ា Sirivannavari Nariratana Rajakanya បានប្រទានប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់បៀវត្សរ៍យោធារបស់ទ្រង់ រួមដោយសម្ភារៈប្រើប្រាស់ចាំបាច់ដល់ទាហាននៅតាមព្រំដែនកម្ពុជា-ថៃ ផ្ដល់ដល់ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការតំបន់កងទ័ពជើងគោកទី២ថៃ នៅវាំងសុខោទ័យ។


អំណោយព្រះរាជទានរួមមាន ប្រាក់ឧបត្ថម្ភដែលបានពីប្រាក់បៀវត្សរ៍យោធារបស់អ្នកអង្គម្ចាស់ក្សត្រី បន្តោងព្រះជាវត្ថុស័ក្ដសិទ្ធ និងគ្រឿងឧបភោគបរិភោគ ចែកដល់ពលទាហានកំពុងតែឈរជើង បំពេញកាតព្វកិច្ចការពារដែនអធិបតេយ្យភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីជាការលើកទឹកចិត្ត៕

