កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានរៀបចំពិធីចាប់​ពូល​ក្នុង​ពាន​រង្វាន់ ASEAN Women’s MSIG Serenity Cup 2025 ដោយក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group A ជា​មួយ​ក្រុមជម្រើសជាតិថៃ, វៀតណាម និងឥណ្ឌូណេស៊ី ដោយលែកពូល B មានក្រុមជម្រើសជាតិហ្វីលីពីន, មីយ៉ាន់ម៉ា អូស្ត្រាលី និងទីម័រខាងកើត។ ខណៈការប្រកួតពានរង្វាន់ផ្នែកនារីកម្រិតទ្វីបនេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី០៦ ដល់​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាយហ្វុង ប្រទេសវៀតណាម។

កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ៖

ចំពោះរូបមន្តប្រកួតគឺ ក្រុមទាំង៩ ស្ថិតនៅពីពូលនេះ ត្រូវប្រកួតសន្សំពិន្ទុក្នុងពូល យកក្រុមលេខ១ និងលេខ២ តាមពូលទាំងពីឡើងទៅវគ្គ៤ក្រុមចុកក្រោយ នឹងបន្តប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ។

ពានរង្វាន់បាល់ទាត់ផ្នែកនារី ASEAN Women’s Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយក្រុមជម្រើសជាតិនារី ថៃ ឈ្នះច្រើនជាងគេ ចំនួន៤លើក, វៀតណាម ឈ្នះចំនួន ៣លើក, មីយ៉ាន់ម៉ា ឈ្នះចំនួន ២លើក, អូស្ត្រាលី U23, ជប៉ុន U23 និងហ្វីលីន ឈ្នះ១លើកដូចគ្នា ចំណែកឯប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ គឺវៀតណាម៕

Share.