ភ្នំពេញ ៖ ជនសង្ស័យម្នាក់ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន ភ័យ សង្កាត់ឃាត់ត្រួតពិនិត្យ រកឃើញឧបករណ៍កាច់សោម៉ូតូ នាំសាកសួរ បែកធ្លាយជាមុខសញ្ញាលួចកាត់ខ្សែភ្លើង ទើបឃាត់ខ្លួនតែម្តង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅមុខផ្ទះគ្មានលេខ តាមផ្លូវលំ ក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួន ខណៈដែលកម្លាំងល្បាតក្នុងមូលដ្ឋានប្រទះឃើញដើរតាមផ្លូវនៅពេលយប់ ហៅឃាត់ត្រួតពិនិត្យ រកឃើញឧបករណ៍កាច់សោកម៉ូតូ នាំទៅសាកសួរ ទើបសារភាព ធ្លាប់លួច កាត់ខ្សែភ្លើង តាមផ្លូវ តាមផ្ទះប្រជាពលរដ្ឋ ។
ជនសង្ស័យបន្ទាប់ពីឃាត់ខ្លួន រួមជាមួយចម្លើយសារភាព សមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕



អត្ថបទ៖ តាតុងសែនជ័យ

