ត្បូងឃ្មុំៈ ក្នុងកិច្ចលទ្ធកម្មប្រជុំបើកសំណើមូលនិធិឃុំ សង្កាត់ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើឡើងនៅសាលាឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ គណៈកម្មការលទ្ធកម្មបានប្រើពេល១០នាទី លទ្ធផលបានរកឃើញក្រុមហ៊ុនចំនួន១០ ដែលបានចូលខ្លួនមកប្រកួតប្រជែងដើម្បីដណ្តើមយកភាពស្របច្បាប់ ក្នុងការកសាងផ្លូវបេតុងអាមេ១ខ្សែប្រវែងជិត១៤០០ម៉ែត្រ នៅក្នុងឃុំពញាក្រែក។

ក្រោយពីគណៈកម្មការបានចូលក្នុងបន្ទប់សម្ងាត់ជិត១ម៉ោង ទើបពិនត្យឃើញថា ក្រុមហ៊ុន ហ៊ន់ សោភា មានកំហុសក្នុងការគណនាលេខ គណៈកម្មការបានសម្រេចឲ្យទៅក្រុមហ៊ុននេះឈ្នះ ក្រមហ៊ុន ឈុន ពេជ្រ វិញនោះ។ដែលចំណុចត្រង់នេះហើយដែលធ្វើឱ្យក្រុមហ៊ុន ចំនួន៩ ក្នុងចំណោម១០ នៅតែបន្តការងឿងឆ្ងល់ដដែលថា ពេលបើកសំណើជាសាធារណៈចំលងតួលេខចេញពីស្រោមសំបុត្រគ្រប់ក្រុមហ៊ុន មានលេខច្បាស់ល្អណាស់ ពេលយកចូលទៅក្នុងបន្ទប់សម្ងាត់របស់គណៈកម្មការទើបពិនិត្យឃើញថា ការគណនាលេខខុសពីរក្រុមហ៊ុន ហ៊ន់ សោភា ហើយគណៈកម្មការបានអញ្ជើញប្រធានក្រុមហ៊ុននេះ ចូលបន្ទប់សម្ងាត់ហើយកែតម្រូវតួលេខឡើងវិញ ដោយតួលេខកែតម្រូវត្រឹមត្រូវនោះគឺទាបជាងគេវិញដែលជាហេតុធ្វើឱ្យក្រុមហ៊ុនខាងលើជាអ្នកដេញថ្លៃបាន។
ពេលបើកសំណើនោះមានក្រុមហ៊ុនចំនួន៣ ដែលបានដេញតម្លៃទាបជាងគេគឺ ទី១.ក្រុមហ៊ុន ទួន សុផល តម្លៃ ៣៨៦.៤០០.០០០រៀល ។ ទី២.ក្រុមហ៊ុន ហ៊ន់ សោភា តម្លៃ ៣៧៦.០៥៦.០០០រៀល។ និងទី៣.ក្រុមហ៊ុន ឈួន ពេជ្រ តម្លៃ ៣៥៨.៨០០.០០០រៀល។




លោក វង វ៉ាន់ស៊ាន គណៈកម្មការលទ្ធកម្មបានបញ្ជាក់ថា ក្រុមហ៊ុនដែលដេញបានតម្លៃទាបជាងគេគឺតម្លៃ ជាង៣៥១លានរៀល ក្នុងតម្លៃប៉ាន់ស្មានជាង៩០១លានរៀល ។ ដូច្នេះក្រុមហ៊ុន ហ៊ន់ សោភា ទទួលបានសិទ្ធិកសាងផ្លូវបេតុងអាមេ១ខ្សែនេះ។




លោកបន្តថា លទ្ធផលផ្លូវការនេះ យើងមាននាយកទីចាត់ការ ផែនការវិនិយោគខេត្ត អភិបាលរងស្រុក ជាអ្នកសង្កេតការណ៍ពិនិត្យតម្រង់ទិសលើនិតិវិធីគម្រោងនេះដែរ។ គណៈកម្មការគឺធ្វើតាមសេចក្តីណែនាំ ដូចមានចែងក្នុងចំណុចទី៩- អ្នកដេញថ្លៃត្រូវទទួលយកការកែតម្រូវក្នុងការគណនាលេខរបស់គណៈកម្មាការលទ្ធកម្ម។ ប្រសិនបើអ្នក ដេញថ្លៃមិនទទួលយកការកែតម្រូវនេះទេ គណៈកម្មាការលទ្ធកម្មត្រូវបដិសេធសំណើដេញដេញថ្លៃនោះ ដោយចាត់ទុកថាជាសំណើដេញថ្លៃពុំមានសុពលភាព ហើយប្រាក់កក់ធានាការដេញថ្លៃនឹងត្រូវបានរឹបអូស ផ្ទេរបង្វែរបង់ចូលថវិកាឃុំ សង្កាត់ ៕
អត្ថបទ៖ អាចារ្យលាក់

