
ការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី វគ្គជម្រុះក្នុងពូល AFC Asian Cup ឆ្នាំ២០២៧ ដែលអារ៉ាប៊ីសាអ៊ូឌីត ជាម្ចាស់ផ្ទះ បានឈានចូលដល់ការប្រកួតជុំទី២ហើយ ដោយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០៥នេះ នឹងមានការប្រកួតចំនួន ៩គូរប្រកួតគ្នានៅ៩ប្រទេសផ្សេងគ្នា។

កម្មវិធីប្រកួតជុំទី២
- ទីម័រខាងខាងកើត ប៉ះ ម៉ាល់ឌីវ
- ម៉ាឡេស៊ី ប៉ះ វៀតណាម
- ឡាវ ប៉ះ នេប៉ាល់
- មីយ៉ាន់ម៉ា ប៉ះ ប៉ាគីស្ថាប
- ថៃ ប៉ះ តួកមេនីស្ថាន
- សិង្ហបុរី ប៉ះ បង់ក្លាដែស
- ហ្វីលីពីន ប៉ះ តាហ្ស៊ីគីស្ថាន
- ព្រុយណេ ប៉ះ ប៊ូតាន
សូមជម្រាបថាក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គឺជាក្រុមអាស៊ាន ដែលបានកក់កៅអីទៅជុំផ្តាច់ព្រ័ត្រ ពានរង្វាន់កម្រិតទ្វីប AFC Asian Cup 2027 នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈក្រុមជម្រើសជាតិកម្ពុជា អស់សិទ្ធទៅវគ្គចែកពូល ក្រោយចាញ់ប៉ាគីស្ថាន នៅវគ្គជម្រុះ កាលពីចុងឆ្នាំ២០២៣ កន្លងទៅ៕


