Hot News ៖ នាពេលថ្មីនេះៗ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ទៅជនប្រឌិតព័ត៌មានយោធា អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក។

យ៉ាងណាមិញ បន្ទាប់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចេញមកបង្ហោះសារទម្លាយអត្តសញ្ញាណបុគ្គលឈ្មោះ អ៊ែម ពិសិដ្ឋ ភេទប្រុស តួនាទី ប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ដែលសព្វថ្ងៃរស់នៅប្រទេសថៃ បានប្រឌិតព័ត៌មានឱ្យមហាជនភាន់ច្រឡំក្នុងអំឡុងពេលមានបញ្ហាព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះនៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារឡើងថា អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅកុំរករឿងអ្នកនៅក្នុងស្រុក ។ ហើយកម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ ៕

