ប៉ៃលិន ៖ បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចម្ការ ជាអកុសលជាន់ចំមីនតោន ផ្ទុះបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីចម្ការ ស្រាប់តែជាន់ចំមីនតោនបន្សល់ទុកក្នុងដី តាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះស្លាប់អ្នកបើកបរ ត្រាក់ទ័ររងខូចខាតខ្ទេច ផ្អើលអ្នកស្រុក ។

ករណីផ្ទុះគ្រាប់យុទ្ធភណ្ឌដែលបន្សល់ទុក ក្នុងដីតាំងពីសម័យសង្គ្រាមខាងលើ ក្រោយកើតហេតុភ្លាមៗត្រូវបានសមត្ថកិច្ចចុះទៅ ពិនិត្យ កោសល្យវិច័យ នៅកន្លែងកើតហេតុ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.