បាត់ដំបង÷ ក្រុមការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ បានបន្តអនុវត្តផែនការងារ “អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចល័ត” ដោយចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ព្រះសង្ឃនៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សកម្មភាពនេះបានអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្រុមការងារបានប្រើយានយន្តចល័តដើម្បីផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយផ្ទាល់ជូនដល់ព្រះសង្ឃ ដើម្បីសម្រួលដល់ការទទួលសេវាដោយងាយស្រួល និងប្រសើរឡើង។

សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្ដល់សេវាអត្តសញ្ញាណកម្មដល់ប្រជាជនគ្រប់ស្រទាប់ និងធានាថាប្រជាជនទាំងអស់ទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់សេវាសាធារណៈ។

អត្ថបទ៖ ចតុម្មុខ

Share.