កំពត ៖ អធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត ប្រកាសស្វែងរកម្ចាស់រថយន្ត TOYOTA TUNDRA មួយគ្រឿង ក្រោយចតទុកចិលតាមផ្លូវអស់រយៈពេល២ថ្ងៃហើយ មិនឃើញយកចេញ ។

តាមសម្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ កម្ពុជា NAK-1103 ចតទុកចោលតាមចិញ្ចើមផ្លូវជាតិលេខ០៣ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១០៥-១០៦ ស្ថិតនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត តាំងពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ មិនឃើញម្ចាស់ មិនដឹងថាមានបញ្ហាអ្វី រហូតដល់ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅតែមិនឃើញម្ចាស់យកចេញទៀត កម្លាំងសមត្ថកិច្ច ធ្វើការត្រួតពិនិត្យ រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូកជាបណ្តោះអាសន្ន ធ្វើការប្រកាសស្រាវជ្រាវស្វែងរកម្ចាស់រថយន្តខាងលើ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.