បន្ទាយមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានបើកបន្ថែមម៉ោងសំរាប់សិស្សកម្ពុជាដែលស្នាក់នៅផ្សាររឿងក្លឿស្រុកអរញ្ញ ប្រទេសថៃ ចេញ.ចូលមកសិក្សាឲ្យទាន់ពេលវេលា ដោយអនុវត្តនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ 

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា៖ យោងតាមស្មារតីអង្គប្រជុំ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ រវាងគណៈបញ្ជាការឯកភាពក្រុងរួមទាំងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង និងកម្លាំងបូរពា៍ភាគីថៃ ស្របតាមស្ថានការណ៍បច្ចុប្បន្ន បានឯកភាពគ្នា អនុញ្ញាតិឲ្យសិស្សានុសិស្សដែលស្នាក់នៅ ផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បានចេញ.ចូល ឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងលឹក ឲ្យសិស្សានុសិស្សមករៀនសូត្របានទាន់ពេលវេលា។

 

លោកអភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖ សំរាប់សិស្សានុសិស្ស ចេញ-ចូល ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងលឹក ត្រូវបានអនុញ្ញាតិ ពេលព្រឹកនៅម៉ោង ៦.០០ដល់ម៉ោង៨.០០ និងពេលល្ងាចម៉ោង១៧.០០ ដល់ម៉ោង១៨.០០ ដោយអនុវត្តចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ ដោយឡែកសំរាប់ស្ថានការណ៍បច្ចុប្បន្ននេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.ក្លងលឹក បើកដំណើរឲ្យប្រជាពលរដ្ឋ អាជីវករ ភ្ញៀវជាតិ និង អន្តរជាតិ ចេញ-ចូលនៅម៉ោង៩.០០ ដល់ម៉ោង១៦.០០៕

អត្ថបទ÷ប៉ោយប៉ែត

Share.