«ជឿចិត្តលោកតាចុះ ណាចៅៗញាតិញ៉ោម។ ផ្សាយ​ចេញពីតាមបន្ទាត់ព្រំដែន​ព្រឹក១១ មិថុនា ២០២៥ សូមផ្ញើសេចក្ដីនឹករលឹក​ទៅ​អ្នកសមរភូមិ​ក្រោយផងបាទ»។ សារដ៏ខ្លីនេះ​នាយឧត្តមសេនីយ៍ ខេង សុមេធ​ អគ្គរងស្នងការនគរបាល​ជាតិ​ កំពុង​ឈរ​ជើងប្រចាំ​ទិសភូមិភាគ​៣ ភូមិភាគ​៤ និងភូមិភាគ​៥ តាមខ្សែបន្ទាត់ព្រំដែន​ខាងលិច​ប្រទេស បានផ្ញើសារយ៉ាងខ្លីលើបណ្ដាញសង្គម​ហ្វេសបុក​ ​ពី​តំបន់​ព្រំដែន​ កម្ពុជា​និងថៃ ទីដែល​កំពុង​ប្រឈម​គ្នា​រវាង​កងទ័ព​នៃប្រទេស​ទាំងពីរ។

សូមចុចអាន៖ ប្រធានសហព័ន្ធឧស្សាហកម្មថៃ ៖ ការបិទព្រំដែនកម្ពុជា-ថៃ អាចប៉ះពាល់ពាណិជ្ជកម្មតម្លៃ ១៧០ពាន់លានបាត !

សូមចុចអាន៖ ក្រសួងមហាផ្ទៃប្រាប់អាជ្ញាធរឲ្យត្រៀមផែនការជម្លៀសពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញ និងអ្នករស់នៅព្រំដែន ក្នុងករណីប៉ះទង្គិចដោយកម្លាំងអាវុធជាមួយភាគីថៃ

សូមជម្រាបជូន​ថា នាយឧត្តម​សេនីយ៍​ ខេង សុមេធ ត្រូវបាន​ថ្នាក់ដឹកនាំ​ផ្ដល់​ការទុក​ចិត្ត​ និងជ្រើសរើស​ឱ្យ​ដឹកនាំ​កងកម្លាំង​តាមព្រំដែន​​ ដើម្បីការពារ​បូរណភាព​ទឹក​ដី ដោយសារតែ​

  1. បទពិសោធន៍ខ្ពស់ក្នុងការដឹកនាំកងកម្លាំងនគរបាល និងការពារព្រំដែនជាច្រើនឆ្នាំ។
  2. សមត្ថភាពបញ្ជាការ និងគ្រប់គ្រងវិន័យ រឹងមាំក្នុងកងកម្លាំង។
  3. ជំនាញចរចា ដើម្បីដោះស្រាយវិបត្តិជាមួយប្រទេសជិតខាងដោយសន្តិវិធី។
  4. ទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំជាតិ ក្នុងកិច្ចការសន្ដិសុខប្រចាំតំបន់ព្រំដែន។
  5. លទ្ធផលជាក់ស្តែង ក្នុងការរក្សាស្ថិរភាព និងការបញ្ចេញ​សមត្ថភាព​កងកម្លាំង​បានប្រសើរ​។
  6. មានសមត្ថភាពក្នុងការបញ្ជូនគ្រឿងបន្លាស់ ស្បៀង និងថវិកាដល់​កងកម្លាំង​ក្នុងពេលវេលា​ដែល​ត្រឹមត្រូវ។

សូមចុចអាន៖ កម្ពុជានិងថៃ កែសម្រួលកងទ័ព ឯរឿងបណ្ដឹងព្រំដែនទៅតុលការអន្ដរជាតិ ICJ កម្ពុជារក្សាដដែល

កាលពីពេលថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញលិខិតបង្គាប់ការ ចាត់តាំង​ក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែល​កំពុងឈរជើង​ប្រចាំទិស​ភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ 

យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារប្រចាំការនេះ មាន​ឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។

អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។ 

បើតាមលិខិតបង្គាប់ការដដែល ក្រុមការងារនេះ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា និងទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរមធ្យោបាយ ឧបករណ៍ សម្ភារ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវ សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលការពារព្រំដែនជាដើម៕

Share.