ស្វាយរៀង ៖ រថយន្តមួយគ្រឿង តទ្រុងខុសពីលក្ខណៈបច្ចេកទេស ហើយដឹកអុីវ៉ាន់ច្រើនលើសលប់ សំពីងសំពោង យោលយោគក្រឡាប់ផ្ងារជើង ចាក់អុីវ៉ាន់ចោលពេញផ្លូវ កាលពីវេលាទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិបុសមនលើ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តដឹកទំនិញ អុីវ៉ាន់មកពីប្រទេសវៀតណាម រាល់ថ្ងៃ ដឹកហួសហេតុ លើសពីលក្ខណៈបច្ចេកទេស ហើយនៅព្រឹកថ្ងៃនេះ មានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1147 តទ្រុង លើសខុសពីលកខណៈបច្ចេកទេស ដឹកអុីវ៉ាន់ច្រើនលើសលប់ សំពីងសំពោង បើកឆ្លងកាត់តាមផ្លូវ ចំណុចខាងលើ ដោយសារទំនិញច្រើន ធ្ងន់ហួស រថយន្តយោល រហូតដល់ក្រឡាប់ផ្ងារជើងខ្លួនឯង តែមិនបង្កឱ្យអ្នកណារងរបួស ចាក់អុីវ៉ាន់ចោលពេញផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ គ្រោះថ្នាក់ខ្លួនឯង មិនបង្កឱ្យអ្នកណារងរបួស ទើបអនុញ្ញាតិឱ្យម្ចាស់រើអុីវ៉ាន់ចេញទៅដាក់រថយន្តផ្សេង និងឱ្យស្ទូចលើករថយន្តចេញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.