ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម១៩ឆ្នាំ បានប្រកួតស្មើគ្នាជាមួយឥណ្ឌូណេស៊ី ក្នុងលទ្ធផល ១-១ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីលាន Dat Duc Stadium ប្រទេសវៀតណាម ពានរង្វាន់បាល់ទាត់នារី ASEAN U19 Girls’ Championship 2025។

ខណ: ម៉ៅ រដ្ឋា គឺជាកីឡាការិនីដំបូងគេរកបានគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ក្នុងពានរង្វាន់ ASEAN U19 Girls’ Championship 2025។

សម្រាប់ក្រុម U19 នារីកម្ពុជា គឺស្ថិតនៅពូល B ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ខណៈប្រកួតដំបូងរបស់នារីកម្ពុជា ចាញ់ក្រុមម៉ាឡេស៊ី ៤-០ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ថៃ បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់បាល់ទាត់នារី ASEAN U19 Girls’ Championship 2023 ក្រោយឈ្នះវៀតណាម ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៥ កក្កដា នៅកីឡដ្ឋាន Gelora Sriwijaya៕

Share.