កណ្តាល ៖ អគ្គិភ័យឆាបឆេះគំនរឈើ ដែលគរទុកចោលយ៉ាងសន្ធោសន្ធៅ បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋភ័យស្លន់ស្លោ ខ្លាចភ្លើងឆេះរាលដល់ផ្ទះ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មិនដឹងថាមកពីភ្លើងដុតសំរាមក្បែរនោះ ឬយ៉ាងណានោះទេ ស្រាប់តែឃើញភ្លើងឆេះគំនរឈើទៅហើយ នៅជាប់ផ្ទះពលរដ្ឋផង ឆេះសនហធោសន្ធៅ ផ្អើលឆោឡោ ភ័យខ្លាចរាលដល់ផ្ទះសម្បែង ។

ភ្លាមៗ ពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ច៣ញទៅជួយពន្លត់ភ្លើង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.