ភ្នំពេញ ៖ ជនអនាថាចំនួន១៧នាក់ ស្រី១នាក់ ដើរស្នាក់អាស្រ័យតាមទីសាធារណៈ ក្នុងមូលដ្ឋាន ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើរឃាត់ប្រមូល បញ្ជូនទៅមន្ទីរសង្គមកិច្ច កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។

តាមអាជ្ញាធរសង្កាត់បានឱ្យដឹងថា ជនអនាថា ប្រុស ស្រី ឃើញមានដើរ ស្នាក់អាស្រ័យ បង្កបញ្ហាក្នុងមូលដ្ឋាន ទើបនៅព្រឹកថ្ងៃនេះ កម្លាំងអាជ្ញាធរ សហការជាមួយមន្ទីរសង្គមកិច្ច ដើរឃាត់ តាមភូមិ ជម្ពូវ័ន១ ភូមិព្រៃព្រីងជើង២ ភូមិត្រពាំងពោធិ៍ ភូមិព្រៃទា១ ឃាត់បានសរុបចំនួន១៧នាក់ ស្រី១នាក់ ។ក្រោយឃាត់ប្រមូលបាន ជនអនាថាទាំង១៧នាក់ បញ្ជូនទៅសំចត នៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ៕


អត្ថបទ៖ តាតុងសែនជ័យ

