សិល្បៈអន្តរជាតិ៖ ក្រុមចម្រៀងនារីដ៏មានឥទ្ធិពលរបស់កូរ៉េខាងត្បូង គឺក្រុមចម្រៀង Blackpink បានបញ្ចេញកាលបរិច្ឆេទនៃការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួនឱ្យអ្នកគាំទ្រនិងអ្នកដែលស្រលាញ់ចូលចិត្ត បទចម្រៀងរបស់ខ្លួន បានដឹងនិងបានត្រៀមលក្ខណៈសម្បត្តិ ដើម្បីទៅចូលរួមទស្សនាការសម្ដែងដ៏អស្ចារ្យរបស់ពួកគេ។

ការប្រគំតន្ត្រីរបស់ក្រុម Blackpink មានចំនួន១៦លើកក្នុងនោះរួមមាន៖
១. Goyang Stadium (សាធារណរដ្ឋកូរ៉េ) ថ្ងៃទី ៥-៦ ខែកក្កដា
២. Los Angeles (សហរដ្ឋអាមេរិក) ថ្ងៃទី ១២-១៣ ខែកក្កដា
៣. Chicago (សហរដ្ឋអាមេរិក) ថ្ងៃទី ១៨ ខែកក្កដា
៤. Toronto (កាណាដា) ថ្ងៃទី ២២-២៣ ខែកក្កដា
៥. New York (សហរដ្ឋអាមេរិក) ថ្ងៃទី២៦-២៧ ខែកក្កដា
៦. Paris (បារាំង) ថ្ងៃទី ២-៣ ខែសីហា

៧. Milan (អ៊ីតាលី) ថ្ងៃទី៦ ខែសីហា
៨. Barcelona (អេស្ប៉ាញ) ថ្ងៃទី៩ ខែសីហា
៩. London (អង់គ្លេស) ថ្ងៃទី ១៥-១៦ ខែសីហា
១០. Kaosiung (កោះតៃវ៉ាន់) ថ្ងៃទី ១៨-១៩ ខែតុលា
១១. Bangkok (ថៃ) ថ្ងៃទី ២៤-២៥ ខែតុលា
១២. Jakarta (ឥណ្ឌូណេស៊ី) ថ្ងៃទី ០១-០២ ខែវិច្ឆិកា
១៣. Bulagan (ហ្វីលីពីន) ថ្ងៃទី ២២-២៣ ខែវិច្ឆិកា

១៤. Singapore (National Stadium) ថ្ងៃទី២៩-៣០ ខែវិច្ឆិកា
១៥. Tokyo (ប្រទេសជប៉ុន) ថ្ងៃទី ១៦-១៨ ខែមករា ឆ្នាំ២០២៦
១៦. Hong Kong (Kai Tak Stadium) ថ្ងៃទី ២៤-២៥ ខែមករា ឆ្នាំ២០២៦ ៕

