សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមបឋមក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ២៨នាក់ដំបូង ដើម្បីប្រមូលផ្ដុំហ្វឹកហាត់សម្រាប់ការប្រកួតមិត្តភាពជាមួយហ្គាំ និងវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers។

ការប្រកួត វគ្គជម្រុះក្នុងពានរង្វាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិ (អូឡាំពិក) នៅតាមប្រទេសដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះ ដែលបានបែងចែកទាំង៨ពូល។
បញ្ជីរាយនាមបឋមក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ២៨នាក់ដំបូងបញ្ជីរាយនាមបឋមក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ២៨នាក់ដំបូង៖

ដោយឡែកសម្រាប់ លទ្ធផលនៃការចាប់ពូលវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers របស់ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group G ជាមួយអារ៉ាប៊ីសាអូឌីត, ហុងកុង និងហ្វីលីពីន ខណ:កម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពូលនេះផងដែរ។
*ពូល G ម្ចាស់ផ្ទះកម្ពុជា


ក្នុងនាមជាក្រុមជើងឯករង ក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានបានឱកាសចូលរួមវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ AFF Women’s Cup 2024 ក្រោយយកឈ្នះក្រុនារីកម្ពុជា ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន New Laos National Stadium នៅរាត្រីថ្ងៃទី៥ ធ្នូ ២០២៤៕

