ដោយសារតែភាគីថៃ មិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី ពេលនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការឱ្យម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ និងរោងភាពយន្តទាំងអស់នៅទូទាំងប្រទេស បញ្ឈប់ការចាក់ផ្សាយ និងបញ្ចាំងខ្សែរឿងភាគ និងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ និងរោងភាពយន្តចាប់ពីម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ និងពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥។

នេះជាលើកទី ២ហើយដែលភាពយន្ត និងរឿងភាគថៃបានផុតដង្ហើមពីប្រទេសកម្ពុជា ដែលកាលពីឆ្នាំ ២០០៣ កម្ពុជាធ្លាប់បានបិទការចាក់ផ្សាយនិងបញ្ចាំងភាពយន្តថៃម្ដងរួចមកហើយ ក្រោយមានព្រឹត្តិការណ៍តារាសម្ដែងថៃ នាង Kob Suvanant Kongying ហៅនាងផ្កាយព្រឹក ទាមទារប្រាសាទអង្គរវត្តមកឱ្យប្រទេសថៃ៕

Share.