បាត់ដំបង÷ នៅព្រឹកនេះច្រកទ្វារព្រំដែនអន្តរជាតិដូង ជាច្រកទ្វារធំជាងបណ្តាច្រកផ្សេងទៀតក្នុងខេត្តបាត់ដំបង បន្ទាប់ពីការបើកនៅម៉ោង ៩:០០នាទីព្រឹក ភាគីកម្ពុជាយើងបានសម្រេចបិទទាំងស្រុងវិញនៅម៉ោង ១០:២០នាទីព្រឹកលើកលែងតែពលករ និងពលរដ្ឋខ្មែរ។

ប្រភពផ្លូវការពីអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥នេះថា÷ ច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីអំឡុងវេលាម៉ោង ៩:០០នាទីព្រឹក បានដំណើរការជាធម្មតា ប៉ុន្តែបានរយ:ពេល ១ម៉ោងកន្លះ នៅរវាងម៉ោង ១០:២០នាទី តាមការណែនាំថ្មីពីថ្នាក់ដឹកនាំ ច្រកទ្វារខាងលើបានសម្រេចបិទទ្វារជាស្ថាពរទៅវិញ។

លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានបន្តថា÷ ការសម្រចបិទច្រកទ្វារជាស្ថាពរដោយភាគីព្រះរាជាណាចក្រកម្ពុជា នូវច្រកទ្វារព្រំដែនអន្តរជាតិដូង យើងនេះគឺផ្អាកមិនឲ្យមានការនាំចូលទាំងស្រុងនូវគ្រប់ទំនិញ និងកសិផលនានាដែលនាំចេញពីប្រទេសថៃ លើកលែងតែពលករ និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះអនុញ្ញាតឲ្យចូលបាន៕

ដោយ: ដំបងក្រញូង

Share.