អ្នកបើកយន្តហោះរបស់ឥណ្ឌា Air India ដែលមានជើងហោះហើរលេខAIC379 ធ្វើដំណើរពីភូកេត ទៅកាន់ក្រុងញ៉ូវដេលី បានបង្ខំចិត្តចុះចតដើម្បីត្រួតពិនិត្យលម្អិតនៅកោះភូកេតប្រទេសថៃ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីគេបានរកឃើញថាមានសារ គំរាមបំផ្ទុះយន្តហោះនោះ។




សារគំរាមបំផ្ទុះនេះត្រូវបានគេរកឃើញនៅពេលយន្ដហោះនេះ កំពុងដឹកជញ្ជូនអ្នកដំណើរចំនួន ១៥៦នាក់ នេះបើតាមទីភ្នាក់ងារ AOT បានជូនដំណឹងនៅ វេលាម៉ោង០៩:៣០នាទីព្រឹក ហើយការហោះហើរត្រូវបានអនុវត្តឱ្យត្រលប់មកអាកាសយានដ្ឋានវិញ ដើម្បីត្រៀមផែនការសង្រ្គោះបន្ទាន់៕

