បាត់ដំបង៖ ឈ្មួញបន្តនាំចេញត្រីក្លាសេ ចម្រុះខុសច្បាប់ និងខូចគុណភាពជាង ១០តោន ចេញពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ប្រុងនាំចែកចាយចូលទីផ្សារត្រូវសមត្ថកិច្ចបង្ក្រាបបាន។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ ឋិតត្រង់ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ឃុំតាក្រី ស្រុកកំរៀង បានចុះពិនិត្យឆែកឆេររកឃើញរថយន្តចំនួន ៤គ្រឿងមានផ្ទុកត្រីក្លាសេខូចគុណ និងខុសច្បាប់ជាង ១០តោនដែលឈ្មួញដឹកជញ្ជូនប្រុងនាំចូលចែកចាយក្នុងទីផ្សារតាមបណ្តាខេត្តនានា។

សូមចុចអាន៖ ក្រោយ​អាជ្ញាធរ​ប្រកាស​បិទ​ច្រក​ព្រំដែន​ដូង​ ធ្វើឱ្យ​រថយន្ត​ដឹក​ទំនិញជា​ច្រើន​គ្រឿងកកស្ទះបន្តកន្ទុយ​នៅ​ទឹក​ដី​ថៃ

ត្រីក្លាសេខូចគុណភាព និងមិនមានលិខិតអនុញ្ញាតត្រឹមត្រូវនេះសរុបចំនួន ១០តោន៥៥គីឡូក្រាម រួមមានប្រភេទត្រីប្រា, ពោះត្រីប្រា, ពងត្រីកាប និងត្រីឆ្កោរផងដែរ។

កម្លាំងនគរបាលការិយាល័យជំនាញដដែលបន្តថា÷ តាមការស្រាវជ្រាវរថយន្តដឹកជញ្ជូនទាំង ៤គ្រឿង និងទំនិញខាងលើម្ចាស់មានឈ្មោះលី មុត ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាតិរបស់ឈ្មោះនៀង សុណ្ណារី ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ ១៧បុរីជីបម៉ុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំពោះមុខកម្លាំងបង្ក្រាបបានបញ្ជូនវត្ថុតាងល្មើសទៅឲ្យផ្នែកជំនាញជលផលមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេ​សាទខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី៕

សូមចុចអាន៖ Breaking News: ជើងហោះហើរ Air India មួយគ្រឿងទៀតហើយ ប្រកាសចុះចតជាបន្ទាន់ បន្ទាប់ទទួលបានសារគំរាមបំផ្ទុះ

អត្ថបទ: ដំបងក្រញូង

Share.