រដ្ឋាភិបាលថៃ បានចាត់តាំង លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ ដើម្បីចរចាជាមួយកម្ពុជា ក្នុងកិច្ចប្រជុំ JBC នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២៥។

 លោក Prasas Prasasvinitchai គឺជាមនុស្សម្នាក់ ដែលអតីតនាយករដ្ឋមន្រ្តី លោក អាភីស៉ីត វិចាជីវ៉ា (Abhisit Vejjajiva) តែងតាំងឱ្យធ្វើជាអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០០៩ ដែលពេលនោះ ទំនាក់ទំនងកម្ពុជា-ថៃ មិនបានល្អប្រសើរទេ មានតែភាពតានតឹង ធ្លាក់ក្នុងសង្គ្រាមរយៈពេល៤ឆ្នាំ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា តំណាងភាគីកម្ពុជាក្នុងជំនួបចរចានោះគឺ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៕

Share.