កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសថា ខេត្តកំពង់ស្ពឺកំពុងការខ្វះខាត កម្លាំងពលកម្មចំនួន ៥៨,៧២៦ នាក់ ដើម្បីបបម្រើការងារនៅក្នុងខេត្ត។

កម្លាំងពលកម្មដែលត្រូវការជាចម្បង គឺសម្រាប់បំពេញតម្រូវការការងារនៅតំបន់ឧស្សាហកម្ម ដូចជា រោងចក្រ និងវិស័យផលិតកម្មផ្សេងៗ ដែលកំពុងពេញនិយមនៅក្នុងខេត្ត។

អភិបាលខេត្តបានអំពាវនាវទៅប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ អាចទាក់ទងទៅកាន់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ៖
📞 077 988 799។

