កំពង់ធំ÷ ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្កឲ្យទឹកស្ទឹងសែន និងស្ទឹងស្ទោងហក់ឡើងយ៉ាងលឿន បណ្តាលឲ្យមានការជន់លិចដំណាស្រូវ និងរារាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួនក្នុងខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ភ្លៀងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះពិនិត្យផ្ទាល់នៅតាមតំបន់ដែលរងផលប៉ះពាល់ ដូចជា ភូមិត្រពាំងព្រីង (ស្រុកប្រាសាទបល្ល័ង្ក) និងឃុំមានជ័យ (ស្រុកសណ្តាន់) ដើម្បីតាមដានស្ថានការណ៍ និងសម្របសម្រួលជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

អភិបាលខេត្តបានឲ្យដឹងថា តំបន់ដែលនៅជិតស្ទឹងមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋគួរតែបង្កើនការប្រុងប្រយ័ត្នជាពិសេសចំពោះ សុវត្ថិភាពកុមារ និងសម្ភារៈក្នុងគ្រួសារ បើសិនជាទឹកបន្តហក់ឡើងបន្ថែម។ រដូវភ្លៀងបានចាប់ផ្ដើមខ្លាំង ខណៈដែលអាជ្ញាធរខេត្តកំពង់ធំកំពុងត្រៀមខ្លួនសម្រាប់ការឆ្លើយតប និងជួយសង្គ្រោះក្នុងករណីមានជំនន់ធ្ងន់ធ្ងរ៕

អត្ថបទ÷កំពង់ធំ

Share.