ការប្រកួតពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 បាន​បញ្ចប់​​សប្ដាហ៍ទី១ ដោយ​ក្រុម​នារីជប៉ុន អ៊ីតាលី និងតួកគី មិន​ទាន់​បរាជ័យ​សោះ​ឆ្លង​កាន់​ ៤ប្រកួត​រួចមក។

នេះ​ជាលទ្ធផល​៤ប្រកួត​របស់​ក្រុម​ខ្លាំង​នារីទាំង ៣រួម​មាន៖

ក្រុមបាល់ទះ​នារីជប៉ុន

  • ហូឡង់ ០-៣ ជប៉ុន (១៧–២៥, ១៥–២៥, ១៦-២៥)
  • ស៊ែប៊ី ០-៣ ជប៉ុន (១៩–២៥, ២១–២៥, ១៣-២៥)
  • កាណាដា ០-៣ ជប៉ុន (២៤–២៦, ២០–២៥, ១៩-២៥)
  • សាធារណរដ្ឋដូមីនីកែន ០-៣ ជប៉ុន​ (១៩–២៦, ២១–២៥, ៩-២៥)

ក្រុមបាល់ទះ​នារី អ៊ីតាលី

  • អាមេរិក ០-៣ អ៊ីតាលី (១៣–២៥, ១៣–២៥, ២៨-៣០)
  • អាល្លឺម៉ង់ ២-៣ អ៊ីតាលី (២៥–២២, ១០–២៥, ២៥-២០, ១៣-២៥, ៩-១៥)
  • កូរ៉េខាងត្បូង ០-៣ អ៊ីតាលី (១៣–២៥, ១៣–២៥, ១៧-២៥)
  • ប្រេស៊ីល ០-៣ អ៊ីតាលី (២២–២៥, ១៨–២៥, ២៧-២៩)

ក្រុមបាល់ទះ​នារី តួកគី

  • បារាំង ១-៣ តួកគី (១៧–២៥, ២៥–២៣, ១៣-២៥, ១៤-២៥)
  • តួកគី ៣-០ ថៃ (២៥–២៣, ២៥–១៤, ២៥-២២)
  • តួកគី ៣-២ ប៉ូឡូញ (២៥–២១, ១៨–២៥, ២៥-២៣, ២២-២៥, ១៥-៧)
  • ចិន ២-៣ តួកគី (២៥–២៩, ២០–២៥, ៣១-២៩, ២៦-២៨, ១២-១៥)


ការប្រកួតសប្ដាហ៍ទី២ នឹងចាប់​ផ្ដើ​ប្រកួត​នៅ​ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះត្រូវ​បាន​ធ្វើឡើង នៅ​ប្រទេស​ប៉ូឡូញ។

ការ​ប្រកួត​ពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 មាន​២​ដំណាក់​កាល​គឺ ទី១ ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ដែល​មាន​​ ៣​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៥។

ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៧ និង​ម្ចាស់​ផ្ទះ ប៉ូឡូញ ​បាន​ឡើង​ទៅ​​ដំណាក់​កាល​ទី​២ ដែល​ជា​ជុំផ្ដាច់ព្រ័ត្រ ធ្វើឡើង​ចាប់​ពី​ថ្ងៃទី២៣ រហូត​ដល់​ថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក។

សូមជម្រាបថា ពានរង្វាន់បាល់ទះផ្នែកនារីកម្រិតទី១ពិភពលោក បានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ដោយនៅឆ្នាំដំបូងនោះគឺធ្វើឡើងនៅប្រទេសចិន នៅឆ្នាំ២០១៩ នៅរៀបចំនៅប្រទេសចិនដដែល ហើយក្រុមបាល់ទះ​ជម្រើជាតិ​នារីអាមេរិក គ្រងជើងឯក២ឆ្នាំជាប់គ្នាតែម្តង។

នៅឆ្នាំ២០២០ មិនមានការរៀបចំនោះឡើយដោយសារជំងីកូវីត ១៩ នៅឆ្នាំ២០២១ ធ្វើឡើងនៅប្រទេសអ៊ីតាលី ជើងឯកបានលើក្រុមជម្រើសជាតិអាមេរិក ឆ្នាំ២០២២ ធ្វើនៅប្រទេសទួរគី ជើងឯកគឺបានលើក្រុមជម្រើសជាតិអ៊ីតាលី ។

នៅឆ្នាំ២០២៣ រៀបចំឡើងនៅសហរដ្ឋអាមេរិក ជើងឯកគឺបានលើក្រុមជម្រើសជាតិទួរគី និងចុងក្រោយឆ្នាំ​២០២៤ ធ្វើនៅប្រទេសថៃ ជើងឯកបានលើក្រុមជម្រើសជាតិអ៊ីតាលី៕

Share.