ក្រុមបាល់ទះ​នារីម្ចាស់​ផ្ទះវៀតណាម បានក្លាយជាម្ចាស់ជើងឯក នៃ​ពានរង្វាន់បាល់ទះផ្នែកនារីជើង​ឯកកម្រិតទ្វីប AVC Women’s Volleyball Nations Cup ឆ្នាំ២០២៥ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​នារី​ហ្វីលីពីន ក្នុង​លទ្ធផល ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់​ចំណាត់​ថ្នាក់​ក្រុម​ទាំង ១១ប្រទេស​ ចូល​រួម​ប្រកួត​ទទួល​បាន​រួម​មាន៖

ម្ចាស់ជើងឯក៖ វៀតណាម
ជើងឯករង៖ ហ្វីលីពីន
លេខ៣៖ ចិន​ តៃបុិ
លេខ៤៖ កាហ្សាក់ស្ថាន
លេខ៥៖ ឥណ្ឌូនេស៊ី
លេខ៦៖ អ៊ីរ៉ង់
លេខ៧៖ អូស្រ្តាលី
លេខ៨៖ ហុងកុង
លេខ៩. ឥណ្ឌា
លេខ១០. ម៉ុងហ្គោលី
លេខ១១. នូវែលសេឡង់

ពានរង្វាន់បាល់ទះកម្រិតទ្វីបផ្នែកនារី AVC Women’s Volleyball Nations Cup ឆ្នាំ២០២៥ ចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី៧ បញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២៥ មាន១១ក្រុមចូលរួម បែកចែកជា២ពូល ខណៈពូល A មាន៥ក្រុម និងពូល B មានចំនួន ៦ក្រុម។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់កម្រិតទ្វីបផ្នែកនារី AVC Women’s Volleyball Nations Cup បង្កើតឡើងនៅឆ្នាំ២០១៨ ដោយកាលនោះត្រូវបានរំសាយចោល ខណៈឆ្នាំ២០២០ ក៏ត្រូវបានរំសាយចោលដោយសារជំងឺកូវីត (Covid 19) ឆ្នាំ២០២២ ម្ចាស់ជើងឯកបានលើក្រុមនារីហុងកុង ឆ្នាំ២០២៣ និង២០២៤ ម្ចាស់ជើងឯកបានលើក្រុមបាល់ទះនារីវៀតណាម៕

Share.