នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥ នេះកម្ពុជា និងថៃ បានប្រជុំគ្នាដើម្បីសម្រួលស្ថានការណ៍តានតឹងព្រំដែន ដែលបានកើតឡើងបន្ទាប់ពីការប្រឈមមុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ស្ថានការណ៍នេះបានបង្កការប្រឈមមុខយ៉ាងតឹងរឹងនៅតំបន់ព្រំដែនកម្ពុជា–ថៃ បន្ទាប់ពីភាគីថៃផ្ទុះអាវុធមកលើកម្ពុជាមុន បណ្តាលឲ្យបាត់បងជីវិតកងទព័កម្ពុជាមួយរូប នៅតំបន់មុំបី។ ជុំវិញហេតុការខាងលើ កម្ពុជាបានសុំឲ្យករណីនេះត្រូវបានដោះស្រាយតាមវិធីសាស្ត្រសន្តិវិធី និងតាមច្បាប់អន្តរជាតិ ICJ ដើម្បីរកដំណោះស្រាយដែលមានភាពយុត្តិធម៌សម្រាប់ជាតិទាំងពីរ។
ប៉ុន្តែដោយទ្រាំនឹងសម្តីពាលរបស់លោកមេបញ្ជាការភូមិភាគ២សៀម មិនបាន ទើបមេបញ្ជាការរងកងអនុសេនាធំទី១ សុំបាញ់មួយស្មើដើម្បីបញ្ចប់វិវាទព្រំដែនកម្ពុជា–ថៃ។


លោក មេបញ្ជាការរងកងអនុសេនាធំទី១ បានបានបញ្ជាក់ថា បើលោកចង់ច្បាំងខ្លាំង ខ្ញុំសុំបាញ់១ស្មើជាមួយលោកចុះកុំឲ្យពិបាកស្លាប់កូនទាហាននិងប្រជាជនរបស់លោកច្រើននាក់។ ដោយសារតែការចម្បាំងរបស់លោក។
Akម្នាក់១ដើម គ្រាប់លោកកំណត់មកតែមិនឲ្យលើសពី១០គ្រាប់ ផ្ទៃដី៥០mការរេចុះក្រោម យកព្រំដីជាបន្ទាត់សសម្រាប់បាញ់ លោកឈរនៅដីសៀម ខ្ញុំឈរនៅដីកម្ពុជា ចល័តបាញ់តាមការកំណត់ផ្ទៃដីសម្រាប់ប្រកួតរវាងលោកហើយនិងខ្ញុំ។
ខ្ញុំជាមេបញ្ជាការរងកងអនុសេនាធំទី១ បើខ្ញុំស្លាប់លោកអាចធ្វើចម្បាំងបន្តចុះ តែបើលោកស្លាប់ ខ្ញុំសូមឲ្យនាយទាហាជាន់ខ្ពស់និងពលទាហានរបស់លោកទាំងអស់ស្តាប់តាមការបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ យកវិធីសាស្រ្តចរចារដោយសន្តិវិធីដើម្បីឲ្យព្រំដែនកម្ពុជា ថៃ ក្លាយជាព្រំដែនសន្តិភាព កម្ពុជា។ នេះបើកតាមម្ចាស់អាខោន ឈ្មោះ ណៃ ណាក់ ដែលបានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ។


សូមជម្រាបថា ការលើកឡើងរបស់ មេបញ្ជាការរងកងអុនសេនាធំទី១នេះ បន្ទាប់ពីមុនកិច្ចប្រជុំ JBC ចាប់ផ្តើមនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃបានប្រកាសចង់ធ្វើសង្គ្រាមជាមួយកម្ពុជា។ មេភូមិភាគ២ របស់ថៃ លោក Boonsin Padklang ប្រកាសថា ថៃចង់ធ្វើសង្គ្រាមជាមួយកម្ពុជា ហើយថៃនឹងមិនទៅតុលាការ ICJ ជាដាច់ខាត។ មេទាហានរូបនេះបន្តថាប្រសិនជាកម្ពុជាចង់ដោះស្រាយ គឺត្រូវធ្វើសង្គ្រាម ហើយនេះជាជម្រើសដែលអាចដោះស្រាយបាន។

