អន្តរជាតិ៖ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង២០:៣០នាទី ឧក្រិដ្ឋករ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានលួចបង្កប់គ្រាប់បែកផ្ទុះបង្កឧក្រិដ្ឋកម្ម និងប្រើប្រាស់អាវុធសង្គ្រាមបាញ់ទៅលើ កងចលនាយុទ្ធសាស្ត្រប្រយុទ្ធ នៃកងឆ្មាំឈុតពិសេស នៃកងវរៈសេនាធំលេខ ៤៩ អំឡុងពេលប្រតិបត្តិភារកិច្ចនៅ ភូមិលៈអក្រុមទី ២ ឃុំស៊ីបាន់ផុត ស្រុកស៊ីសាខន ខេត្តណារាទីវេត។

ហេតុការណ៍ដ៏រន្ធត់នេះបានបណ្ដាលឱ្យទាហានឆ្នាំម្នាក់បាត់បង់ជីវិត និងមានទាហាន ៥នាក់ផ្សេងទៀត រងរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តណារ៉ាទីវេត។

ជាមួយគ្នានេះ អត្តសញ្ញាណទាហានឆ្មាំដែលបាត់បង់ជីវិត និងរងរបួសមានដូចជា៖ ១-ទាហានស្ម័គ្រឈ្មោះ លៈមៈអេ មានអាយុ ២៨ ឆ្នាំ បាត់បង់ជីវិត។ ២- ទាហានស្ម័គ្រឈ្មោះ អាប់ឌុន-រ-ម៉ាន់ ជិចៃ មានអាយុ ៣៦ ឆ្នាំ របួស , ៣-ទាហានស្ម័គ្រឈ្មោះ អាំងសាកន ស៊ុកសាម៉ាន អាយុ ២៤ រងរបួស។៤- ទាហានស្ម័គ្រឈ្មោះ សាវុធ លៀនសេង អាយុ ៣៦ ឆ្នាំ​រងរបួស។ ៥-ទាហានស្ម័គ្រឈ្មោះ អ៊ីនហ្ស៊ី តូម៉ន អាយុ ៤១ ឆ្នាំរងរបួស និង៦-ទាហានស្ម័គ្រឈ្មោះ ណាន់ថាវ័ត រ៉ុងរ៉ាក់ អាយុ ២៩ ឆ្នាំ របួស។

ក្រោយហេតុការណ៍រន្ធត់នេះ មន្ទីរដ្ឋបាលអង្គភាពការពារសន្តិសុខផ្ទៃក្នុងភូមិភាគ៤ បានសម្ដែងការសោកស្ដាយចំពោះពលទាហានដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍រន្ធត់ខាងលើ ដោយពួកគេបានពលីចំពោះប្រតិបត្តិការការពារប្រជាជនថៃ។

Share.