ក្រុមបាល់ទាត់ Thep Xanh Nam Dinh បានក្លាយជាម្ចាស់ជើងឯក លីគកំពូលវៀតណាម Vietnam V.League 1 រដូវកាលឆ្នាំ ២០២៤-២០២៥ ក្រោយកាន់កាប់ ៥៤ពិន្ទុ ដាច់ក្រុមលេខ២ Hanoi Police ៨ពិន្ទុ ដែលមានត្រឹម ៤៦ពិន្ទុ ។

ក្លាយជាម្ចាស់ជើងឯក លីគកំពូលវៀតណាម Vietnam V.League 1 គឺជាការឈ្នះជើងឯក២ឆ្នាំជាប់គ្នា របស់ក្រុមបាល់ទាត់ Thep Xanh Nam Dinh ដោយកាលពីរដូវកាលឆ្នាំ២០២៣-២៤ ខណ:លឹខ២ បានទៅក្រុមក្រុមបាល់ទាត់ MerryLand Quy Nhơn Bình Định។

ក្រុមបាល់ទាត់ Nam Dinh ធ្លាប់ឈ្នះជើងឯកលីគកំពូលវៀតណាម Vietnam V.League 1 ចំនួន ៣លើករួចមកហើយ គិតត្រឹមឆ្នាំ២០២៤-២៥នេះ លើកទី១ ឆ្នាំ១៩៨៥ លើកទី២ រដូវកាលឆ្នាំ២០២៣-២៤ និងលើកទី៣ រដូវកាលឆ្នាំ២០២៤២៥។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ Hà Nội និងក្រុមបាល់ទាត់ Viettel ធ្លាប់ឈ្នះជើងឯកលីគកំពូលវៀតណាមច្រើនជាងគេ ចំនួន ៦លើក ក្រុម Becamex Bình Dương និង Hồ Chí Minh City ឈ្នះ ៤លើក ក្រុម SHB Đà Nẵng ក្រុម Sông Lam Nghệ An និងក្រុម Nam Định ចំនួន ៣លើកដូចគ្នា៕


